Month: May 2020

ថ្វាយទឹកភ្នែកអ្នកទៅព្រះជាម្ចាស់

កាល​ពី​រដូវ​ក្តៅ​ឆ្នាំ​មុន សត្វ​ត្រី​បាឡែន​ពិឃាត​មួយ​ក្បាល​ទៀត ឈ្មោះ តាលេខ្វះ(Talequah)បាន​បង្កើត​កូន។ ហ្វូងរបស់​ត្រី​បាឡែន​ពិឃាត តាលេខ្វះ ត្រូវ​បាន​គេ​ចាត់​ទុក​ជា​សត្វ​ដែល​ជិត​ផុត​ពូជ ហើយ​កូន​របស់​វា ដែល​ទើប​តែ​កើតថ្មី​នោះ គឺ​ជា​ក្តី​សង្ឃឹម​របស់​ពួក​គេ សម្រាប់​ពេល​អនា​គត។ ប៉ុន្តែ កូន​របស់​វា​ក៏​បាន​ស្លាប់ បន្ទាប់​ពី​កើត​បាន​រយៈពេល​មិន​ដល់​១​ម៉ោង។ ​មេត្រី​បាឡែន​មួយ​ក្បាល​នេះបាន​រុញ​សាក​សព​របស់​កូន​វា កាត់​តាម​តំបន់​ទឹក​ត្រជាក់ ក្នុង​មហាសមុទ្រ​បាស៊ីភិច អស់​រយៈ​ពេល​៧០​ថ្ងៃ ទំរាំ​តែ​វា​អាច​ព្រលែង​សាក​សព​របស់​កូន​វា។ គេ​ក៏​បាន​ថតព្រឹត្តិការណ៍ដ៏​សោក​សៅ​នេះ ហើយ​ចាក់​ផ្សាយ​ឲ្យ​មនុស្ស​ទូទាំង​ពិភព​លោក​ទស្សនា។

ជួន​កាល អ្នក​ជឿ​ព្រះ​យេស៊ូវ ក៏​មាន​ការ​ពិបាក នៅ​ក្នុង​ការ​ជម្នះ​ភាព​សោក​សង្រេង​ផង​ដែរ។ ជួន​កាល យើង​ខ្លាច​គេគិត​ថា ភាព​សោក​សង្រេង​របស់​យើង គឺ​ជា​សញ្ញា​បង្ហាញ​ថា យើង​កំពុង​តែ​ខ្វះ​សេចក្តី​សង្ឃឹម។ ប៉ុន្តែ ព្រះ​គម្ពីរ​បានចែង​អំពី​មនុស្ស​ជា​ច្រើន ដែល​បាន​ស្រែក​រក​ព្រះ  ពេល​ដែល​ពួក​គេ​សោក​សង្រេង។ ការ​ពោល​ទំនួញ និង​ក្តី​សង្ឃឹម អាច​ជា​ផ្នែក​មួយ​នៃ​ការ​ឆ្លើយ​តប ដ៏​ស្មោះ​ត្រង់។

កណ្ឌ​គម្ពីរ​បរិទេវ ជា​កណ្ឌ​គម្ពីរ​ដែល​មាន​បទ​កំណាព្យ​៥​បទ ដែល​បង្ហាញ​ភាព​សោក​សង្រេង​របស់​អ្នក​ដែល​បានបាត់​បង់​ផ្ទះ​សម្បែង ត្រូវ​ពួក​ខ្មាំង​សត្រូវ​តាម​សម្លាប់ ហើយ​ក៏​ស្ទើរ​តែ​បាត់​បង់​ជីវិត(៣:៥២-៥៤) ហើយ​ពួក​គេ​ក៏​បានទួញ​យំ និង​ទូល​អង្វរ​ឲ្យ​ព្រះ​ជាម្ចាស់​ប្រទាន​ភាព​យុត្តិ​ធម៌​(ខ.៦៤)។ ពួក​គេ​ស្រែក​រក​ព្រះ មិន​មែន​ដោយ​សារ​ពួក​គេអស់​សង្ឃឹម​នោះ​ទេ តែ​គឺ​ដោយ​សារ​ពួក​គេ​ជឿ​ថា​ ព្រះ​ជា​ម្ចាស់​កំពុង​តែ​ស្តាប់​ពួក​គេ។ ហើយ​ពេល​ដែល​ពួក​គេស្រែក​រក​ព្រះ​អង្គ ព្រះជា​ម្ចាស់​ក៏​បាន​យាង​មក​ជិត​ពួក​គេ​(ខ.៥៧)។

ការ​សោក​សង្រេង​អំពី​រឿង​ដ៏​សោក​សៅ​ក្នុង​ពិភព​លោក ឬ​ក្នុង​ជីវិត​យើង គឺ​មិន​មែន​ជា​ទង្វើរ​ខុស​ឆ្គង​ទេ។ ព្រះ​ជាម្ចាស់​តែង​តែ​ស្តាប់​យើង​អធិស្ឋាន​ជា​និច្ច ហើយ​យើង​អាច​ដឹង​ច្បាស់​ថា ព្រះ​ជា​ម្ចាស់​ប្រាកដ​ជា​នឹង​ទត​មើល​យើង ពីស្ថាន​សួគ៌​មក​មិន​ខាន។—Amy Peterson

សៀវភៅ : តើមានអ្វីធ្វើឲ្យអ្នកមានសម្រស់ស្អាត?

បញ្ហា​រូប​សម្រស់ ស្ថិត​ក្នុង​ចំណោម​បញ្ហា​ធំ​បំផុត ដែល​យុវជន កំពុង​តែ​ជួប​ប្រទះ ក្នុង​ពេល​សព្វ​ថ្ងៃ ដោយ​ពួក​គេ​ខ្លាច​ឡើង​គីឡូ ឬ​មាន​អារម្មណ៍​ថា ខ្លួន​មិន​មាន​រូប​សម្រស់​ស្អាត​គ្រប់​គ្រាន់​ ដើម្បីឲ្យគេទទួលស្គាល់ជា​ដើម។ ក្នុង​សៀវភៅ​នេះ យុវនារី​ម្នាក់ ដែល​ជា​ជន​ជាតិ​អូស្រ្តាលី​សូម​ចែក​រំលែក​បទ​ពិសោធន៍ នៃ​ការ​ធ្វើ​ដំណើរ ចេញ​ពី​ការ​បដិសេធន៍​របស់​អ្នក​ដទៃ ចូល​ទៅ​រក​ការ​ទទួល​យក ដោយ​រក​ឃើញ​ការ​ធានា និង​ទំនុក​ចិត្ត តាម​រយៈ​ព្រះ​មួយ​អង្គ ដែល​បាន​បង្កើត​មនុស្ស​ម្នាក់​ៗ​មក ឲ្យ​មាន​តម្លៃ​ដ៏​ថ្លៃ​វិសេស​រៀង​ៗ​ខ្លួន ហើយទ្រង់ទត​ឃើញ​ភាព​ស្រស់​ស្អាត​របស់​ពួក​គេ​ម្នាក់​ៗ ដូច​ៗ​គ្នា។​

សូមបំពេញទម្រង់ខាងក្រោម ដើម្បីទាញយកសៀវភៅនេះ ដោយឥតគិតថ្លៃ។

 

 

 

 

 

 

កាំបិតដែលបានកែប្រែ

ពេល​ដែល​ការ​វាយ​ប្រហារ​ដោយ​កាំបិត​មាន​ការ​កើន​ឡើង ពេញ​ទូទាំង​ចក្រ​ភព​អង់​គ្លេស មជ្ឈ​មណ្ឌល​ជាង​ដែក​អង់​គ្លេស​មាន​គំនិត​មួយ។ មជ្ឈ​មណ្ឌល​នេះ​បាន​ធ្វើ​ការ​ជា​មួយ​កង​កម្លាំង​ប៉ូលីស​ប្រចាំ​តំបន់ ដោយ​បង្កើត​ប្រអប់​ដាក់​កាំ​បិត​២​រយប្រអប់ យក​ទៅ​ដាក់​នៅ​ទូទាំង​ប្រទេស ហើយ​ក៏​បាន​ធ្វើ​យុទ្ធនា​ការណ៍​លើក​ទឹក​ចិត្ត ឲ្យ​គេ​យក​កាំបិត​មកប្រគល់​ក្នុង​ប្រអប់​នោះ។ ជា​លទ្ធ​ផល កាំបិត​ប្រហែល​១​សែន​ដើម​ ត្រូវ​បាន​គេ​យក​មក​ដាក់​ក្នុង​ប្រអប់​ទាំង​នោះ ជា​លក្ខណៈ​អនា​មិក ដែល​ក្នុង​នោះ មាន​កំាបិត​ខ្លះនៅ​មាន​ប្រឡាក់​ឈាម​នៅ​ឡើយ។ បន្ទាប់​មក គេ​ក៏​បាន​ដឹក​ជញ្ជូនកាំបិត​ទាំង​នោះ យក​ទៅ​ឲ្យ​លោក​អាលហ្វ៊ី ប្រេតលី(Alfie Bradley) ដែល​ជា​ជាងចម្លាក់។ គាត់​ក៏​បាន​ធ្វើ​ឲ្យ​មុខកាំបិត​ទាំង​នោះ​រិល​អស់ ហើយ​ក៏​បាន​ឆ្លាក់​ឈ្មោះ​ជន​រង​គ្រោះ ដោយសារ​ការ​វាយ​ប្រហារ​ដោយ​កាំបិត នៅ​លើ​ផ្លែកាំបិត​មួយ​ចំនួន ហើយ​ក៏​បាន​ឆ្លាក់​សារ​របស់​ជន​ល្មើស​ដែល​មាន​ការ​ស្តាយ​ក្រោយ ចំពោះ​ទង្វើរ​របស់​ខ្លួន នៅពីលើ​ផ្លែ​កាំបិត​ផ្សេង​ទៀត។ បន្ទាប់​មក គេ​ក៏​បាន​យក​កាំបិត​ទាំង​១​សែន​ដើម​នោះ មក​ផ្សា​ចូល​គ្នា បង្កើត​ជា​រូប​ចម្លាក់ទេវតាកាំបិត ដែល​មាន​កម្ពស់​៨​ម៉ែត្រ ដែល​មាន​ស្លាប​ធ្វើ​ពី​ដែក​ថែប​ពណ៌​ភ្លឺ​ផ្លេក។

ពេល​ខ្ញុំ​ឈរ​នៅ​ពី​មុខ​រូប​ចម្លាក់​ទេវតា​កាំបិត​នេះ ខ្ញុំ​ក៏​បាន​ឆ្ងល់​ថា តើ​ការ​កសាង​រូប​ចម្លាក់​នេះ បាន​ជួយ​ការពារ​ជីវិតមនុស្ស​ប៉ុន្មាន​ពាន់​នាក់ មិន​ឲ្យ​ត្រូវ​របួស ដោយសារ​ការ​វាយ​ប្រហារ​នឹង​កាំបិត។ ពេល​នោះ ​ខ្ញុំ​ក៏​បាន​គិត​ដល់​ការបើក​សម្តែង​របស់​ហោរា​អេសាយ អំពី​ផ្ទៃ​មេឃ និង​ផែនដី​​ថ្មី(​អេសាយ ៦៥:១៧) ជា​កន្លែង​ដែល​ក្មេង​ៗ​មិន​ស្លាប់ទាំង​អាយុ​ខ្លី (ខ.២០) ឬ​ចម្រើន​វ័យ​ធំ​ឡើង ក្នុង​ភាព​ក្រីក្រ ដែល​នាំ​ឲ្យ​កើត​មាន​ឧក្រឹដ្ឋ​កម្ម​នោះ​ឡើយ(ខ.២២-២៣) ជា​កន្លែង​ដែល​លែង​មាន​ការ​វាយ​ប្រហារ​ដោយ​កាំបិត​ឬ​ដាវ ព្រោះ​ដាវ​ទាំង​អស់​នឹង​ត្រូវ​គេ​យក​ទៅ​កែ​ច្នៃ​ជា​វត្ថុ​ដែលមាន​ប្រយោជន៍​ជាង​នេះ​(២:៤)។

ផែនដី​ថ្មី​នេះ មិន​ទាន់​មក​ដល់​នៅ​ឡើយ​ទេ ប៉ុន្តែ យើង​ត្រូវ​តែ​អធិស្ឋាន និង​បម្រើ​រហូត​ដល់​ពេល​ដែល​វា​មក​ដល់​(ម៉ាថាយ ៦:១០)។ រូប​ចម្លាក់​ទេវតា​កាំបិត នៅ​ប្រទេស​អង់​គ្លេស បាន​ធ្វើ​ឲ្យ​យើង​គិត​ដល់​ពេល​អនាគត…

មេរៀនដែលមិននឹកស្មានដល់៥យ៉ាង ដែលCOVID-19 បានបង្រៀនខ្ញុំ

ពេល​ដែល​លោក​ម៉ាវីន មីលៀម(Marvin Williams) ដែលជា​អ្នក​និពន្ធ​សៀវភៅ​នំម៉ាណា​ប្រចាំ​ថ្ងៃ និង​ភរិយា​របស់​គាត់ បាន​ឆ្លង​វីរូស​កូរ៉ូណា គាត់​បាន​រក​ឃើញ​មេរៀន​ថ្មី​មួយ​ចំនួន ដែល​បាន​បង្រៀន​គាត់ អំពី​ព្រះ​ជា​ម្ចាស់ និង​សេចក្តី​ជំនឿ​របស់​គាត់។​

ទីបន្ទាល់របស់លោកម៉ាវីន វីលៀម

វីរូស COVID-19 បាន​នំា​មក​នូវ​ការ​លំបាក​ច្រើន​ណាស់ ប៉ុន្តែ ក៏​បាន​នាំ​មក​នូវ​មេរៀន​ដែល​មិន​អាច​ភ្លេច​បាន។ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មីនា ខ្ញុំ និង​ភរិយា​ខ្ញុំ​បាន​ទៅ​ធ្វើ​តេស្ត​ឈាម…

ព្រះយេស៊ូវមានព្រះភក្ត្រញញឹម

បើ​គេ​តម្រូវ​ឲ្យ​អ្នក​ដើរ​តួ​ជា​ព្រះ​យេស៊ូវ ក្នុង​ខ្សែ​ភាព​យន្ត​មួយ តើ​អ្នក​នឹង​សម្តែង​យ៉ាងដូចម្តេច? នេះ​ជា​សំណួរ ដែល​លោក​ប្រ៊ូស ម៉ាឈានោ(Bruce Marchiano) បាន​ជួប ពេល​ដែល​គេ​ឲ្យ​គាត់​សម្តែង​ជា​តួ​ព្រះ​យេស៊ូវ ក្នុង​ខ្សែ​ភាព​យន្ត​ព្រះ​គម្ពីរ​ដោយ​រូប​ភាព ក្នុង​ឆ្នាំ​១៩៩៣ ក្រោម​ចំណង​ជើង​ថា កណ្ឌ​គម្ពីរ​ម៉ាថាយ ។ គាត់​ដឹង​ថា មនុស្ស​រាប់លាន​នាក់​ដែល​បាន​ទស្សនា​រឿង​នេះ នឹង​ធ្វើ​ការ​សន្និ​ដ្ឋាន​អំពី​​ព្រះយេស៊ូវ ដោយ​ផ្អែក​ទៅ​លើ​ការ​សម្តែង​របស់​គាត់ ដូច​នេះ គាត់​មាន​អារម្មណ៍​ថា ពិបាក​ពេក នៅ​ក្នុង​ការ​សម្តែង​ជា​តួ​ព្រះ​យេស៊ូវ “ឲ្យ​ត្រូវ”។ គាត់​ក៏​បាន​លុត​ជង្គង់​ចុះ អធិស្ឋាន ហើយ​ទូល​អង្វរ​ព្រះ​យេស៊ូវ សូម​ឲ្យ​គាត់​សម្តែង​ជា​តួ​របស់​ព្រះ​អង្គ​ឲ្យ​បាន​ល្អ។

លោក​ប្រ៊ូស​ក៏​បាន​ទទួល​ការ​ឆ្លើយ​តប នៅ​ក្នុង​ជំពូក​ទី​១ នៃ​កណ្ឌ​គម្ពីរ​ហេព្រើរ ដែល​ក្នុង​នោះ អ្នក​និពន្ធ​បាន​ប្រាប់យើង អំពី​របៀប​ដែល​ព្រះ​វរបិតា​បាន​ចាក់​ប្រេង​តាំង​ថ្វាយ​ព្រះ​បុត្រា​ទ្រង់ “ដោយ​ប្រេង​នៃ​ក្តី​អំណរ”(១:៩)។ ក្តី​អំណរប្រភេទ​នេះ កើត​ឡើង​ពី​ការ​ប្រកប​ទាក់​ទង​នឹង​ព្រះ​វរបិតា ដែល​បាន​បង្ហាញ​ចេញ​មក​អស់​ពី​ចិត្ត។ ព្រះ​យេស៊ូវ​មាន​ក្តីអំណរ​ប្រភេទ​នេះ ពេញ​មួយ​ព្រះ​ជន្ម​របស់​ទ្រង់​។ គឺ​ដូច​ដែល​បទ​គម្ពីរ​ហេព្រើរ ១២:២ បាន​ពិពណ៌នា​ថា “​ទ្រង់​បាន​រង​ទ្រាំ​នៅ​ឈើ​ឆ្កាង ទាំង​មើលងាយ​ចំពោះ​សេចក្តី​អាម៉ាស់​ខ្មាសនោះ ឲ្យ​តែ​បាន​សេចក្តី​អំណរ​ដែល​នៅ​ចំពោះ​ទ្រង់ រួច​ទ្រង់​ក៏​គង់​ខាង​ស្តាំ​បល្ល័ង្ក​នៃ​ព្រះ”។

បន្ទាប់​ពី​គាត់​បាន​យល់​អំពី​ការ​បក​ស្រាយ​នេះ ក្នុង​ព្រះ​គម្ពីរ​ គាត់​ក៏​បាន​សម្តែង​ជា​តួ​ព្រះ​យេស៊ូវ ដោយ​បង្ហាញ​ចេញ​នូវ​ក្តី​អំណរ តាម​លក្ខណៈ​ដ៏​ពិសេស។ ជា​លទ្ធ​ផល​គេ​ក៏​បាន​ហៅ​គាត់​ថា “អ្នកដើរតួជាព្រះយេស៊ូវ ដែលមានព្រះភក្រ្តញញឹម”។ យើង​ក៏​អាច​លុត​ជង្គង់​ចុះ ហើយ “ទូល​អង្វរ​ដល់​ព្រះយេស៊ូវ សូម​ឲ្យ​យើង​មាន​អាកប្ប​កិរិយា ដូច​ព្រះអង្គ” ផង​ដែរ។ សូម​ឲ្យ​ព្រះ​អង្គ​បំពេញ​យើង…

តើផ្លូវនោះ នាំយើងទៅដល់ណា?

មាន​ពេល​មួយ យើង​បាន​ធ្វើ​ដំណើរ ដោយ​ទូរស័ព្ទ​យើង​គ្មាន​សេវា​ និង​គ្មាន​ផែន​ទី​កាន់​ក្នុង​ដៃ។ យើង​មាន​តែ​ការចង​ចាំ អំពី​ផែន​ទី​ដែល​គេ​បាន​បិទ នៅ​ច្រក​ចូល​ដើម្បី​នាំ​ផ្លូវ​យើង។ ជាង​១​ម៉ោង​ក្រោយ​មក ទី​បំផុត យើង​ក៏​បានចេញ​ពី​ក្នុង​ព្រៃ ចូល​ទៅ​ក្នុង​ចំណត​យាន​យន្ត។ យើង​បាន​បើក​ហួស​ផ្លូវ​បំបែក ដែល​ជា​ផ្លូវ​កាត់ សម្រាប់​ថ្មើរ​ជើង ចម្ងាយ​៨០០ម៉ែត្រ កាត់​ព្រៃ ដូច​នេះ យើង​ក៏​បាន​ដើរ​តាម​ផ្លូវ កាន់​តែ ឆ្ងាយ​ថែម​ទៀត។​

ជីវិត​របស់​យើង​អាច​មាន​លក្ខណៈ​ដូច​នេះ​ឯង។ ក្នុង​ការ​សម្រេច​ចិត្ត យើង​មិន​គ្រាន់​តែ​ត្រូវ​សួរ​ថា តើ​វា​ជា​ផ្លូវ​ត្រូវ ឬខុស​ប៉ុណ្ណោះ​ទេ តែ​យើង​ក៏​ត្រូវ​សួរ​ថា តើ​ផ្លូវ​នោះ​នឹង​នាំ​យើង​ទៅ​ដល់​ណា។ បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក១ បាន​ប្រៀប​ធៀប​របៀប​នៃ​ការ​រស់​នៅ​ពី​ប្រភេទ គឺ​របៀប​នៃ​ការ​រស់​នៅ​របស់​មនុស្ស​សុចរិត​(អ្នក​ដែល​ស្រឡាញ់​ព្រះ) និង​របៀប​នៃ​ការ​រស់​នៅ​របស់​មនុស្ស​អាក្រក់​(សត្រូវ​របស់​អ្នក​ដែល​ស្រឡាញ់​ព្រះ)។ មនុស្ស​សុចរិត​ចម្រើន​ឡើង ដូចដើម​ឈើ តែ​ពួក​មនុស្ស​អាក្រក់​ត្រូវ​ខ្យល់​បក់​បោក​ប៉ើង​ទៅ​ឆ្ងាយ ដូច​អង្កាម(ខ.៣-៤)។ បទ​គម្ពីរ​ទំនុក​ដំកើង​នេះបាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ការ​ចម្រើន​ឡើង​ពិត​ប្រាកដ មាន​លក្ខណៈ​ដូច​ម្តេច​ខ្លះ។ អ្នក​ដែល​មាន​ការ​ចម្រើន​ឡើង គឺ​ជា​អ្នក​ដែល​បាន​ពឹង​ផ្អែក​លើ​ព្រះ​ជា​ម្ចាស់ ដើម្បី​ទទួល​កម្លាំង​ជា​ថ្មី ក្នុង​ការ​រស់​នៅ។​

ដូច​នេះ តើ​យើង​អាច​ក្លាយ​ជា​មនុស្ស​ប្រភេទ​នេះ ដោយ​របៀប​ណា? បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក១ បាន​ជំរុញ​យើង ឲ្យ​គេច​ចេញ​ពី​ទំនាក់​ទំនង ដែល​បង្ហិន​បំផ្លាញ និង​ទម្លាប់​អាក្រក់ ហើយ​លើក​ទឹក​ចិត្ត​យើង​ឲ្យអរ​សប្បាយ​នឹង​សេចក្តី​បង្គាប់​របស់​ព្រះជា​ម្ចាស់​វិញ​(ខ.២)។ សរុប​មក យើង​អាច​ចម្រើន​ឡើង ដោយសារ​ព្រះ​ជា​ម្ចាស់ “ថែរក្សា​ផ្លូវ​របស់​មនុស្ស​សុចរិត”(ខ.៦)។

ចូរ​ថ្វាយ​ផ្លូវ​របស់​អ្នក​ដល់​ព្រះ​ជា​ម្ចាស់ ព្រម​ទាំង​អនុញ្ញាត​ឲ្យ​ព្រះ​អង្គ​ដឹក​នាំ​អ្នក ចេញ​ពី​ផ្លូវ​ចាស់ ដែល​គ្មាន​គោល​ដៅ…

អំណោយនៃសន្តិភាព

មុន​ពេល​ដែល​លោក​ស្រី​បាបារ៉ា ប៊ូស(Barbara Bush) ដែល​ជា​ភរិយា​របស់​អតីត​ប្រធានា​ធិបតី​អាមេរិក ចច អេឆ ដាប់ប៊លយូ ប៊ូស(George H. W. Bush) លា​ចាក​លោក គាត់​បាន​មាន​ប្រសាសន៍​ទៅ​កាន់​កូន​ប្រុស​របស់​គាត់​ថា “ម៉ាក់​បាន​ទទួល​ជឿ​ព្រះយេស៊ូវ ហើយ​ទ្រង់​ជា​ព្រះ​អង្គ​សង្រ្គោះ​របស់​ម៉ាក់។ ហើយ​ម៉ាក់​មិន​ខ្លាច​សេចក្តី​ស្លាប់​ទេ”។ នេះ​ជា​ប្រសាសន៍ ដោយ​មាន​ទំនុក​ចិត្ត និង​គួរ​ឲ្យ​ស្ងប់​ស្ងែង​ណាស់ ដែល​បាន​ឆ្លុះ​បញ្ចាំង​ អំពី​ជំនឿ​ដ៏​រឹង​មាំ និង​បានចាក់​ឫស​ចូល​ជ្រៅ។ គាត់​បាន​ពិសោធន៍​នឹង​អំណោយ​នៃ​សន្តិ​ភាព​របស់​ព្រះ​ជាម្ចាស់ ដែល​បាន​កើត​ឡើង ពី​ការ​ស្គាល់​ព្រះ​យេស៊ូវ សូម្បី​តែ​នៅ​ពេល​ដែល​គាត់​កំពុង​តែ​ប្រឈម​មុខ​ដាក់​សេចក្តី​ស្លាប់​ក៏​ដោយ។​

លោក​ស៊ីម្មាន​ដែលជា​អ្នក​ក្រុង​យេរូសាឡិម នៅ​សតវត្សរ៍​ទី​១ ក៏​បាន​ពិសោធន៍​នឹង​សន្តិភាព​ដ៏​អស្ចារ្យ​នេះ តាម​រយៈ​ព្រះយេស៊ូវ​ផង​ដែរ។ នៅ​ពេល​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បានប៉ះ​ពាល់​ចិត្ត​គាត់ គាត់​ក៏​បាន​ទៅ​ព្រះវិហារ ទន្ទឹម​នឹងពេល ដែល​នាង​ម៉ារា និង​លោក​យ៉ូសែប បាន​នាំព្រះ​ឱរ៉ស​យេស៊ូវ ទៅ​កាត់​ស្បែក នៅ​ព្រះវិហារ តាម​ការ​តម្រូវ​របស់​ក្រឹត្យ​វិន័យ សម្រាប់​កូន​ប្រុស​ដែល​ទើប​តែ​កើត។ ព្រះ​គម្ពីរ​មិន​បាន​និយាយ​ច្រើន អំពី​លោក​ស៊ីម្មាន​នោះ​ទេ តែ​តាមរយៈ​ការ​ពិពណ៌នា​របស់​លោក​លូកា គេ​អាច​និយាយ​បាន​ថា គាត់​ជា​មនុស្ស​ពិសេស​របស់​ព្រះ ដែល​សុចរិត និង​មាន​ជំនឿ​ខ្លាំង ដែល​កំពុង​តែ​រង់​ចាំ​ការ​យាង​មក​នៃ​ព្រះ​មែស៊ី ដោយ​ចិត្ត​ស្មោះ​ត្រង់ ហើយ “ព្រះ​វិញ្ញាណ​បរិសុទ្ធ​បានសណ្ឋិត​លើ​គាត់”(លូកា ២:២៥)។ ប៉ុន្តែ ទាល់​តែ​គាត់​បាន​ឃើញ​ព្រះ​យេស៊ូវ ទើប​គាត់​បាន​ពិសោធន៍​នឹង​សន្តិភាព​ដ៏​ពិត ក្នុង​ជម្រៅ​ចិត្ត​គាត់។​

ខណៈ​ពេល​ដែល​គាត់​កំពុង​តែ​ពរ​ព្រះ​យេស៊ូវ ក្នុង​ដៃ​គាត់ គាត់​ក៏​បាន​បន្លឺ​សម្លេង​ច្រៀង​សរសើរ​ព្រះ ដោយ​បង្ហាញ​ចេញ​នូវ​ការ​ពេញ​ចិត្ត​ទាំង​ស្រុង​ចំពោះ​ព្រះ​អង្គ​ថា…

តើឈ្មោះមានអ្វីដែលសំខាន់?

កូន​ប្រុស​របស់​ខ្ញុំ​បាន​ចាប់​កំណើត នៅ​ថ្ងៃ​សុក្រ តាម​ពេល​វេលា​ដែល​ព្រះ​ជា​ម្ចាស់​បាន​កំណត់។ យើង​ក៏​បាន​ដាក់​ឈ្មោះ​ឲ្យ​គាត់​ថា កូហ្វ៊ី(Kofi) ដែល​មាន​ន័យ​ថា ក្មេង​ប្រុស​ដែល​កើត​នៅ​ថ្ងៃ​សុក្រ។ យើង​បាន​ដាក់​ឈ្មោះ​ឲ្យ​គាត់ តាម​លំ​នាំ​ឈ្មោះ​របស់​មិត្ត​ភក្តិ​យើង​ម្នាក់ ដែល​ជា​គ្រូ​គង្វាល​ជន​ជាតិ​ហ្កាណា។ កូន​ប្រុស​តែ​មួយ​របស់​គាត់​បាន​បាត់​បង់​ជីវិត កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។ គាត់​បាន​អធិស្ឋាន​ឲ្យ​កូហ្វ៊ី​ជា​ប្រចាំ។ យើង​ពិត​ជា​មាន​កិត្តិ​យស​ណាស់។

យើង​ងាយ​នឹង​មើល​រំលង​សារៈ​សំខាន់​របស់​ឈ្មោះម​នុស្ស បើ​សិន​ជា​យើង​មិន​បាន​ដឹង​អំពី​ប្រវត្តិ​របស់​ឈ្មោះ​ណាមួយ​។ ក្នុង​បទ​គម្ពីរ​លូកា ជំពូក ៣ យើង​ឃើញ​ថា ក្នុង​បញ្ជី​រាយ​នាម​បុព្វ​បុរស​របស់​លោក​យ៉ូសែប មាន​ឈ្មោះ​មួយ ដែល​មាន​លក្ខណៈ​គួរ​ឲ្យ​ចាប់​អារម្មណ៍​យ៉ាង​ខ្លំាង។ បញ្ជី​រាយ​នាម​បុព្វ​បុរស​របស់​លោក​យ៉ូសែប បាន​រាប់​ឈ្មោះ​ក្នុងខ្សែ​ស្រឡាយ​របស់​លោក​យ៉ូសែប បញ្រ្ចាស់​មក​ក្រោយ​ ចាប់​ពី​ឈ្មោះ​របស់​លោក​យ៉ូសែប ដល់​លោក​អ័ដាំម ហើយថែម​ទាំង​រាប់​បញ្ចូល​ព្រះ​ជា​ម្ចាស់​ផង​ដែរ​(ខ.៣៨)។ ខ.៣១ លោក​លូកា​បាន​សរសេរ​ថា “​កូន​របស់​ណាថាន់ៗ ជា​កូន​ដាវីឌ”។ ណាថាន់ ជា​ឈ្មោះ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ព្រោះ ក្នុង​បទ​គម្ពីរ ១របាក្សត្រ ៣:៥ យើង​ឃើញ​ថា គាត់បាន​ចាប់​កំណើត​ពី​នាង​បាតសេបា។

តើ​វា​ជា​រឿង​ចៃដន្យ​ទេ ដែល​ស្តេច​ដាវីឌ​បាន​ដាក់​ឈ្មោះ​ឲ្យ​កូន​ដែល​ទ្រង់​មាន​ជា​មួយ​នាងបាតសេបា​ថា ណាថាន់? តាម​ប្រវត្តិ​របស់​រឿង​នេះ នាង​បាតសេបា​មិន​មែន​ជា​មហេសី​ស្រប​ច្បាប់​របស់​ស្តេច​ដាវីឌ​ឡើយ។ ហោរា​ណាថាន់ ហ៊ាន​ទៅ​ស្តី​បន្ទោស​ឲ្យ​ស្តេច​អង្គ​នេះ ដោយ​សារ​ទ្រង់​បាន​ប្រើ​អំណាច​ទ្រង់​ក្នុង​ផ្លូវ​ខុស ដោយ​លួច​យក​នាង​បាត​សេបា ហើយ​ធ្វើ​ឃាត​ស្វាមី​របស់​នាង​(២សាំយ៉ូអែល ១២)។ ស្តេច​ដាវីឌ​ក៏​បាន​ទទួល​យក​ការ​ស្តី​បន្ទោស​របស់​លោកហោរា​រូប​នេះ ហើយ​ក៏​បាន​ប្រែ​ចិត្ត​ចេញ​ពី​អំពើ​បាប​ដ៏​ស្មោក​គ្រោក​នេះ។ ក្នុង​ពេល​ដែល​ទ្រង់​កំពុង​ឆ្លង​កាត់​ការ​ប្រោស​ឲ្យ​ជា ទ្រង់​ក៏​បាន​ដាក់​ព្រះ​នាម​ឲ្យ​បុត្រា​ទ្រង់​ថា ណាថាន់។ នេះ​ពិត​ជា​ទង្វើរ​ដ៏​ត្រឹម​ត្រូវ​ណាស់ ព្រោះ​ណាថាន់ ជា​កូន​របស់​នាង​បាតសេបា ហើយ​ទ្រង់​នឹង​ក្លាយ​ជា​បុព្វ​បុរស​របស់​លោក​យ៉ូសែប…

រឿងដែលធ្វើឲ្យជីវិតផ្លាស់ប្រែ

កាល​ពី​ក្មេង ខ្ញុំ​មាន​អនុស្សាវរីយ៍​ល្អ​ជា​ច្រើន ជា​មួយ​នឹង​ការ​អាន ឬ​ស្តាប់​រឿង​និទាន។ ថ្ងៃ​មួយ ម្តាយ​ខ្ញុំ​បាន​ត្រឡប់មក​ផ្ទះ​វិញ ដោយ​នាំ​សៀវ​ភៅ​រឿង​ក្នុង​ព្រះ​គម្ពីរ​អម​ដោយ​រូប​ភាព។ វា​ជា​សៀវ​ភៅ​ធំ​មួយ​ក្បាល​ មាន​ក្រប​ក្រាស់​ និង​មាន​ចំណង​ជើង​ថា អ្នក​គង្វាល​ល្អ សៀវភៅ​រឿង​ក្នុង​ព្រះ​គម្ពីរ ។ រៀង​រាល់​ពេល​ល្ងាច មុន​ពេល​ចូល​គេង ខ្ញុំ និង​បងប្រុស​ខ្ញុំ​អង្គុយ​ស្តាប់​គាត់​អាន​រឿង​ឲ្យ​យើង​ស្តាប់ យ៉ាង​ជក់​ចិត្ត។ រឿង​ទាំង​នោះ​ត្រូវ​បាន​និពន្ធ​មក តាំង​ពី​សម័យ​យូរលង់​មក​ហើយ ដោយ​និយាយ​អំពី​មនុស្ស​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​និយាយ​អំពី​ព្រះ​ជា​ម្ចាស់ ដែល​ស្រឡាញ់​ពួក​គេ។ រឿង​ទាំង​នោះ បាន​ក្លាយ​ជា​កែវ​ពង្រីក​មួយ ដែល​យើង​អាច​ប្រើ ដើម្បី​មើល​ទៅ​ពិភព​លោក​ដ៏​ធំ​ធេង។

ព្រះយេស៊ូវ​ជា​អ្នក​តំណាល​រឿង​ដ៏​អស្ចារ្យ​បំផុត ដែល​គ្មាន​នរណា​ម្នាក់​អាច​ប្រៀប​ផ្ទឹម​បាន។ ព្រះ​អង្គ​ជ្រាប​ថា យើងម្នាក់​ៗ​សុទ្ធ​តែ​ចូល​ចិត្ត​ស្តាប់​រឿង ហេតុ​នេះ​ហើយ ព្រះ​អង្គ​ក៏​បាន​ប្រើ​ការ​តំណាល​រឿង ជា​មធ្យោបាយ ដើម្បីផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​របស់​ព្រះ​អង្គ។ ក្នុង​ចំណោម​រឿង​ទាំង​នោះ មាន​ដូច​ជា រឿង​បុរស​ព្រោះ​គ្រាប់​ពូជ​(ម៉ាកុស ៤:២៦) រឿង​គ្រាប់​ពូជ​ដ៏​តូច​ល្អិត ដែល​ដុះ​ចេញ​ជា​ដើម​ដ៏​ធំ (ខ.៣១) ។ល។ កណ្ឌ​គម្ពីរ​ដំណឹង​ល្អ​ម៉ាកុស បាន​បង្ហាញ​យ៉ាងច្បាស់​ថា ព្រះ​យេស៊ូវ​បាន​ប្រើ​ការ​តំណាល​រឿង នៅ​ក្នុង​ការ​ទំនាក់​ទំនង​ជា​មួយ​មនុស្ស​ជា​ទូទៅ​(ខ.៣៤) ដើម្បី​ជួយពួក​គេ ឲ្យ​មើល​ឃើញ​លោកិយ​កាន់​តែ​ច្បាស់ និង​មាន​ការ​យល់​ដឹង​កាន់​តែ​ត្រឹម​ត្រូវ​ អំពី​ព្រះ ដែល​ស្រឡាញ់​ពួកគេ​។

ការ​ចាំ​រឿង​ក្នុង​ព្រះ​គម្ពីរ ​គឺ​ពិត​ជា​មាន​ប្រយោជន៍​ណាស់ ព្រោះ​យើង​អាច​ប្រើ​រឿង​ក្នុង​ព្រះ​គម្ពីរ ដើម្បី​ផ្សាយ​ដំណឹងល្អ នៃ​សេចក្តី​មេត្តា និង​ព្រះ​គុណ ដល់​អ្នក​ដទៃ។—John Blasé

មានគំនិតដែលស្របនឹងព្រះវិញ្ញាណ

មាន​ពេល​មួយ អ្នក​កែ​សម្លេង​ព្យាណូ​បាន​ព្យាយាម​កែ​សម្លេង​ព្យាណូ​ធំ​មួយ​គ្រឿង ឲ្យ​មាន​សម្លេង​ត្រឹមត្រូវ​ឡើង​វិញ។ ពេល​​ខ្ញុំ​កំពុង​តែ​ស្តាប់​សម្លេង​ដែល​គាត់​កំពុង​តែ​កែ​នោះ ខ្ញុំក៏​បាន​គិត​ដល់​ពេល​មួយ ដែល​ខ្ញុំ​ធ្លាប់​ស្តាប់​សម្លេង​ដ៏​ពិរោះ​ក្រៃ​លែង​របស់​ព្យាណូ ក្នុង​ការ​ប្រគុំ​បទ “វ័រស័រ ខុនសឺតូ” និង​បទ “ទ្រង់​ធំ​អស្ចារ្យ”។ ប៉ុន្តែ ពេល​នេះឧបករណ៍​តន្រ្តី​នេះ កំពុង​ត្រូវ​ការ​ឲ្យ​គេ​កែ​សម្លេង​វា។ ខ្ទង់​ខ្លះ​មាន​សម្លេង​ត្រូវ​ហើយ តែ​ខ្ទង់​ខ្លះ​ទៀត​មាន​សម្លេង​ទាប​ពេក ឬ​ខ្ពស់​ពេក ស្តាប់​ទៅ​មិន​ពិរោះ។ គេ​មិន​ដែល​ជួល​អ្នក​កែ​សម្លេង​ព្យាណូ ឲ្យ​កែ​សម្រួល​ខ្ទង់​នីមួយ​ៗ ឲ្យ​មាន​សម្លេង​ដូច​គ្នា​នោះ​ទេ ប៉ុន្តែ គេ​ត្រូវ​ធ្វើ​យ៉ាង​ណា ឲ្យ​ខ្ទង់​នីមួយ​ៗ​មាន​សម្លេង​ពិសេស​ខុស​គ្នា ហើយ​រួម​ផ្សំ​គ្នា បង្កើត​ជា​ទំនុក​ដ៏​ពិរោះ​រណ្តំ។​

សូម្បី​តែ​នៅ​ក្នុង​ពួក​ជំនុំ ក៏​យើង​អាច​សង្កេត​ឃើញ​ភាព​មិន​ស៊ី​សង្វាក់​គ្នា​ផង​ដែរ។ អ្នក​ដែល​មាន​បំណង​ប្រាថ្នា​ខ្ពស់ ឬ​មាន​អំណោយ​ទាន​ខុស​គ្នា អាច​បង្កើត​ឲ្យ​មាន​ភាព​មិន​ចុះ​សម្រុង​គ្នា ពេល​ណា​ពួក​គេ​ធ្វើ​ការ​ជា​មួយ​គ្នា។ ហេតុ​នេះ​ហើយ ក្នុង​បទ​គម្ពីរ​កាឡាទី ជំពូក​៥ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​អ្នក​ជឿ​ទាំង​អស់​ឲ្យ​លះ​បង់ “ការ​ស្អប់​គ្នា ឈ្លោះ​ប្រកែក ឈ្នានីស កំហឹង ទាស់ទែង​គ្នា បាក់​បែក បក្ស​ពួក” ដែល​អាច​បំផ្លាញ​ការ​ប្រកប​ស្និទ្ធ​ស្នាល​ជា​មួយព្រះ ឬ​បំផ្លាញ​ទំនាក់​ទំនង​ជា​មួយ​អ្នក​ដទៃ។ បន្ទាប់​មក សាវ័ក​ប៉ុល​ក៏​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​ឱប​ក្រសោប​យក ផល​ផ្លែ​នៃ​ព្រះ​វិញ្ញាណ​វិញ ដែល​មាន​ដូច​ជា : “សេចក្តី​ស្រឡាញ់ អំណរ​អរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយ​ដឹង​ខ្នាត”(ខ.២០,២២-២៣)។…